활동내역제 7회 한.메콩 비즈니스포럼 방콕' 국제회의 해외 기사

관리자


លោក បណ្ឌិត Sang Won PARK ប្រធានសមាគមមិត្តភាពកម្ពុជា កូរ៉េ

ភ្នំពេញៈ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ តួនាទីសហគ្រាសធុនតូច និងមធ្យមមានសារៈសំខាន់ខ្លាំងណាស់ ខណៈសេដ្ឋកិច្ចជាតិមានការរីកចម្រើន សមាមាត្រ និងតួនាទីសហគ្រាសធុនតូច និងមធ្យមនៅក្នុងសេដ្ឋកិច្ចជាតិក៏អាចផ្លាស់ប្តូរបានដែរ។


ជាពិសេស តួនាទីរបស់សហគ្រាសធុនតូច និងមធ្យម នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានការប្រមូលដើមទុនចូលរួម ដល់ផលិតកម្មឧស្សាហកម្មភាគច្រើន និងជាវិស័យចម្បងសម្រាប់ការងារនៅក្នុងប្រទេស។ ទន្ទឹមនឹងនេះសហគ្រាសធុនតូច និងមធ្យមត្រូវតែស្វែងរកតួនាទីរបស់ខ្លួន ហើយអាចរួចផុតពីបញ្ហាចំពោះមុខនៃការប្រកួតប្រជែង ឬអាចប្រជែងមួយគ្នាជាមួយដៃគូប្រកួតប្រជែងមូលធនធំៗ នៅក្នុងប្រទេសមួយដែលសេដ្ឋកិច្ចជាតិកំពុងអភិវឌ្ឍរួមជាមួយនឹងការប្រមូលដើមទុន។

ក្នុងករណីប្រទេសកូរ៉េ គំរូនៃកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនផលិតកម្មត្រូវបានបញ្ចប់ចាប់តាំងពីចុងទសវត្សឆ្នាំ១៩៨០ ដែលជារយៈពេលក្នុងការប្រមូលដើមទុនយ៉ាងឆាប់រហ័ស ដោយប្រទេសកូរ៉េបានចូលទៅក្នុងការបង្កើតថ្មី ប្រកបដោយប្រសិទ្ធភាព ជាមួយនឹងសាជីវកម្មសេដ្ឋកិច្ចដ៏ធំមួយ ហើយកូរ៉េបានលើកកម្ពស់ការប្រកួតប្រជែងតាមប្រព័ន្ធអន្តរជាតិ ដោយការប្រើប្រាស់ប្រព័ន្ធតាំងពីឆ្នាំ ១៩៩០។ ម៉្យាងវិញទៀតក្នុងអំឡុងពេលនោះ គំលាតត្រូវបានស្ថិតនៅក្រោមការអភិវឌ្ឍ ហើយត្រូវប្រកួតប្រជែងជាមួយសាជីវកម្មធំៗក្នុងស្រុក និងនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ដូចជាចិនជាដើម។

ជាលទ្ធផល គំលាតរវាងក្រុមហ៊ុនដើមទុនធំ និងសហគ្រាសធុនតូច និងមធ្យមក្នុងសេដ្ឋកិច្ចកូរ៉េបានពង្រីក។ លើសពីនេះ គម្លាតនៃផលិតភាពការងារកាន់តែរីកធំបន្ថែមទៀតដល់ប៉ូលនីយកម្ម។ ប៉ុន្តែបន្ទាប់ពីវិបត្តិសេដ្ឋកិច្ច និងការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងឆាប់រហ័ស នៅចុងទសវត្សឆ្នាំ១៩៩០ ដល់ដើមទសវត្សរ៍ឆ្នាំ២០០០ សហគ្រាសធុនតូច និងមធ្យម បានចាប់ផ្តើមលេចចេញជាក្បាលម៉ាស៊ីនកំណើនថ្មីមួយ ដែលឱ្យមានការរីកចម្រើន ប្រកបដោយភាពច្នៃប្រឌិត នៃសេដ្ឋកិច្ចកូរ៉េក្នុងទម្រង់ជាក្រុមហ៊ុនបណ្តាក់ទុន។

ដំបូងនៅពេលផ្តោតលើសហគ្រាសធុនតូច និងមធ្យម សមាមាត្រនៃសហគ្រាសធុនតូច និងមធ្យម នៅក្នុងប្រទេសកូរ៉េ ជាមួយនឹងចំនួននិយោជិកបានកើនឡើងពី ៨៧.៥ ភាគរយ ក្នុងឆ្នាំ២០១១ ដល់៨៩,៨ភាគរយ ក្នុងឆ្នាំ២០១៧។ ក្នុងចំណោមនោះចំនួនសហគ្រាសខ្នាតតូច និងមធ្យមដែលជំរុញដោយការច្នៃប្រឌិត បានកើនឡើង១៨,១ ភាគរយ ពី ៦០.៦៥០ ក្នុងឆ្នាំ ២០១១ ដល់ ៧១.៦៤៦ ក្នុងឆ្នាំ ២០១៨។


យោងតាមការស្ទាបស្ទង់នៃសហគ្រាសធុនតូច និងមធ្យម ការបង្កើតថ្មីដែលត្រូវបានចាត់ថ្នាក់ ទៅជាក្រុមហ៊ុនបណ្តាក់ទុន(ការច្នៃប្រឌិតបច្ចេកវិទ្យា) និងការច្នៃប្រឌិតគ្រប់គ្រង”។ ចំនួនក្រុមហ៊ុនបណ្តាក់ទុនរួម បានកើនឡើងយ៉ាងខ្លាំងពី
២៦,១៤៨ ក្នុងឆ្នាំ ២០១១ និង៣១,២៦០ ក្នុងឆ្នាំ២០១៥ និងបានកើនឡើងដល់៣៦.៨២០ ឆ្នាំ២០១៨។

ដូច្នេះសហគ្រាសធុនតូច និងមធ្យម នៅកូរ៉េបានបង្កើតគំរូអាជីវកម្ម និងធានានូវភាពប្រកួតប្រជែងតាមវិធីផ្សេងៗ ដើម្បីសម្របខ្លួនបានក្នុងបរិដ្ឋានអេកូឡូស៊ីថ្មី ចាប់តាំងពីឆ្នាំ ២០០០។ ទន្ទឹមនឹងនេះវិស័យសហគ្រាសធុនតូច និងមធ្យមបានធានាតួនាទីរបស់ខ្លួនដោយផ្អែកលើការប្រកួតប្រជែងជាសកល ក្រោមការផ្តួចផ្តើមគំនិតសហគ្រាស ដែលមានស្រាប់ជាមួយរចនាសម្ពន្ធ័សេដ្ឋកិច្ច ដោយធានាបាននូវទំនាក់ទំនងប្រកបដោយចីរភាពជាមួយសាជីវកម្មធំៗ ហើយរដ្ឋាភិបាលកំពុងគាំទ្រយ៉ាងសកម្មចំពោះបញ្ហានេះ។

នៅក្នុងសេដ្ឋកិច្ចកូរ៉េ សហគ្រាសធុនតូច និងមធ្យមត្រូវតែខ្លាំង ក្នុងការប្រកួតប្រជែងជាមួយសហគ្រាសធុនតូច និងមធ្យមដទៃទៀត និងការប្រកួតប្រជែងរវាងសាជីវកម្មធំៗដែលមានស្រាប់។ ហើយកត្តាក្រៅ ត្រូវរួចផុតពីការប្រកួតប្រជែង ពីក្រុមហ៊ុននាំចេញធំៗ នៅអាស៊ីអាគ្នេយ៍ ចិន អាមេរិកខាងជើង និងអឺរ៉ុប។

យោងតាមលទ្ធផល នៃសូចនាករស្ថិតិទាក់ទងនឹងសហគ្រាសធុនតូច និងមធ្យម រហូតមកដល់ពេលថ្មីៗនេះ អត្ថប្រយោជន៍ត្រូវបានយកមកធ្វើការប្រៀបធៀប ត្រូវបានបែងចែកតាមវិស័យ ក្នុងការប្រកួតប្រជែងជាមួយសហគ្រាសធុនតូច និងមធ្យម នៅចិន ជប៉ុន និងអាស៊ីអាគ្នេយ៍ដូចដែលបានឃើញពីមុន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហគ្រាសធុនតូច និងមធ្យម និងរដ្ឋាភិបាលកូរ៉េ បាននិងកំពុងខិតខំធ្វើឱ្យប្រសើរឡើង នូវការប្រកួតប្រជែងផ្នែកនាំចេញ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃសហគ្រាសធុនតូច និងមធ្យមក្នុងការនាំចេញ។ នេះគឺជាការប្រកួតប្រជែង តាមរយៈការច្នៃប្រឌិតផលិតកម្មឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាអាយស៊ីធី។ ការផ្តោតអារម្មណ៍លើការលើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការពន្លឿនការច្នៃប្រឌិតថ្មីនៃវិស័យផលិតកម្ម តាមរយៈការលើកកម្ពស់រោងចក្រតាមតំបន់។ លើសពីនេះការពង្រីកក្រុមហ៊ុនសាមសុងអេឡិចត្រូនិកឆ្លាតវៃ ក្រុមហ៊ុន POSCO សភាពាណិជ្ជកម្មកូរ៉េ និងក្រុមហ៊ុន Hyundai បាននិងកំពុងជំរុញគោលនយោបាយ ដែលនាំទៅដល់ការបង្កើតគំរូនៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះជាមួយសហគ្រាសធុនតូច និងមធ្យម។

លើសពីនេះ រដ្ឋាភិបាលគាំទ្រដល់ដើមទុនវិនិយោគ និងការវិនិយោគដទៃទៀតដើម្បីជួយសម្រួលដល់ការវិនិយោគ នៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួម។ ជាពិសេសក្នុងករណីក្រុមហ៊ុនច្នៃប្រឌិតបច្ចេកវិទ្យា រដ្ឋាភិបាលកំពុងបង្កើតមូលនិធិច្នៃប្រឌិត ដើម្បីរីកចម្រើនជាក្រុមហ៊ុនទាំងនេះ។ ទន្ទឹមនឹងនេះវាក៏កំពុងលើកកម្ពស់គោលនយោបាយ ដើម្បីជំរុញការបណ្តាក់ទុនរួម ដូចជាការបង្កើតមូលនិធិសកល ដើម្បីឱ្យក្រុមហ៊ុនបណ្តាក់ទុនរួមនៅក្រៅប្រទេសអាចវិនិយោគ ក្នុងការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសកូរ៉េ។

អ្វីដែលសំខាន់បំផុត ដើម្បីប្រកួតប្រជែង ប្រៀបធៀបនឹងអ្នកដទៃទៀតនៅក្នុងបរិដ្ឋានអេកូឡូស៊ីថ្មី យើងកំពុងជំរុញការគាំទ្រពន្ធ និងជំរុញកម្លាំងបច្ចេកទេសច្នៃប្រឌិតតាមរយៈការលើកកម្ពស់កម្លាំងពលកម្មបច្ចេកទេសជឿនលឿន។

ក្រៅពីនេះ អាជីវកម្មខ្នាតតូច រួមទាំងអាជីវកម្មខ្នាតតូចចំនួន៣,១៤លាន និងអ្នកអាជីវកម្មចំនួន៥,៥៦លាន កំពុងធ្វើជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន។ នាពេលថ្មីៗនេះរដ្ឋាភិបាល កំពុងលើកកម្ពស់គោលនយោបាយគាំទ្រការច្នៃប្រឌិត ប្រកបដោយភាពសកម្មដោយដាក់បញ្ចូលសហគ្រាសខ្នាតតូច ដែលប្រកបរបរចិញ្ចឹមជីវិតជាគោលដៅ សម្រាប់គាំទ្រគោលនយោបាយ។ នេះក៏ព្រោះតែវិស័យអាជីវកម្មខ្នាតតូចទាំងនេះ មានតួនាទីបង្កើតការងារយ៉ាងសំខាន់នៅកូរ៉េ។

នៅពេលការប្រមូលដើមទុនកំពុងតែដំណើរការ ដែលមានសភាពស្រដៀងគ្នានឹងប្រទេសកម្ពុជាដែរ គំរូកំណើននៃការពង្រីកការរួមបញ្ចូល សម្រាប់ផលិតកម្មមានប្រសិទ្ធភាព តួនាទីសហគ្រាសធុនតូច និងមធ្យម និងគោលនយោបាយក្នុងការកែលំអភាពប្រកួតប្រជែងនឹងកាន់តែមានភាពបន្ទាន់។ បទពិសោធន៍របស់ប្រទេសកូរ៉េ នឹងក្លាយជាគំរូដ៏ល្អសម្រាប់ប្រទេសកម្ពុជា៕

사단법인 한·아세안포럼 KOREA-ASEAN FORUM ASSOCIATION

운영본부: 서울특별시 서초구 반포대로58 서초아트자이 2층 (서초동)

부산지사: 부산광역시 중구 중구로 3 다비치안경 6층
미국서부지사: 1999 Harrison ST. 18th/FL, Oakland, CA 94612
남미지사: Pedro goyema 760 3FL, A CABA ARGENTINA

싱가포르지사: 144 upper bukit timah road #14-02 bukit view condo

필리핀지사:2F J&K Bldg, GOV. Cuemco Ave, Cor EL Dorando suba, Banilad, Cebu City, Cebu 6000

브루나이지사: The Core, UBD, Jalan Tungku, BE1410, Bandar Seri Begawan, Brunei Darussalam

주소: 서울특별시 영등포구 여의서로 43 한서리버파크 1312호 (여의동 11-11)

TEL: 02-962-0033
EMAIL: koreaaseanforum@naver.com


ⓒCOPYRIGHTS 2021 KOREA-ASEAN FORUM ASSOCIATION  ALL RIGHTS RESERVED

사단법인 한·아세안포럼 KOREA-ASEAN FORUM ASSOCIATION

운영본부: 서울특별시 서초구 반포대로58 서초아트자이 2층 (서초동)

부산지사: 부산광역시 중구 중구로 3 다비치안경 6층

미국서부지사: 1999 Harrison ST. 18th/FL, Oakland, CA 94612
남미지사: Pedro goyema 760 3FL, A CABA ARGENTINA
싱가포르지사: 144 upper bukit timah road #14-02 bukit view condo

필리핀지사:2F J&K Bldg, GOV. Cuemco Ave, Cor EL Dorando suba, Banilad, Cebu City, Cebu 6000브루나이지사: The Core, UBD, Jalan Tungku, BE1410, Bandar Seri Begawan, Brunei Darussalam


주소: 서울특별시 영등포구 여의서로 43 한서리버파크 1312호 (여의동 11-11)

TEL: 02-962-0033
EMAIL: koreaaseanforum@naver.com

ⓒCOPYRIGHTS 2021 KOREA-ASEAN FORUM ASSOCIATION  ALL RIGHTS RESERVED